decorative Line

អ្វីទៅជាការម៉ាស្សា ?

ការ​ម៉ាស្សា គឺជា​វិធីសាស្ត្រ​បែប​បុរាណ​ដែល​គេនិយម​យកប្រើ​ដើម្បីជួយសម្រួលអាការៈចុករួយនៅលើរាងកាយ តាមរយៈការធ្វើ​ចលនា។ ហើយការម៉ាស្សានេះ​ ផ្តល់ផលប្រយោជន៍ជាច្រើនដល់រាងកាយយើង វាអាច​ជួយ​ឲ្យ​សរសៃឈាម​រត់​បាន​ស្រួល ក៏​ដូច​ជា​ជួយ​បំបាត់​ភាព​ហត់នឿយ ស្មុគស្មាញ​នៅ​ក្នុង​អារ​ម្មណ៍ ធ្វើឲ្យអារម្មណ៍ស្ងប់ល្អ ។ល​។

សេវាកម្មរបស់យើងខ្ញុំ

ម៉ាស្សាដៃ

ការម៉ាស្សាដៃរបស់លោកអ្នក អាចជួយបន្ធូរសាច់ដុំ ថែមទាំងអាចបំបាត់ការឈឺចាប់ថែមទៀត។

ម៉ាស្សាជើង

ការម៉ាស្សាជើងរបស់លោកអ្នក អាចជួយទប់ស្កាត់ កុំឱ្យមានរបួសប្រអប់ជើង និងកជើងបាន ថែមទាំងជួយបន្ធូរសម្ពាធនៃការបាក់ទឹកចិត្ត និងការថប់អារម្មណ៍ ការឈឺក្បាល និងឈឺមួយចំហៀងក្បាល សម្ពាធឈាមទាបជាដើម។

ម៉ាស្សាដងខ្លួន

ការម៉ាស្សាដងខ្លួនរបស់អ្នកគឺមានអត្ថប្រយោជន៍ខ្លាំង និងអាចជួយឱ្យអ្នកស្ងប់អារម្មណ៍ លម្ហែកាយ បន្ធូរការតានតឹង និងទទួលបានការថ្នាក់ថ្នមយ៉ាងកក់ក្តៅ។

ម៉ាស្សាប្រេង

ការម៉ាស្សាប្រេងជួយឱ្យលោកអ្នកសម្រាន្តលក់ស្រួលជាងមុន បំបាត់ការឈឺចាប់ ជួយឱ្យអ្នកមានជំហរល្អជាងមុន ធ្វើឱ្យអ្នកមានអារម្មណ៍ស្រស់ថ្លា និងជួយក្នុងការបំបាត់ការបាក់ទឹកចិត្តធ្វើឱ្យលោកអ្នកមានសុខភាពស្បែកល្អជាងមុន និងជួយក្នុងការបណ្តេញជាតិពុលចេញពីក្នុងខ្លួន។

តម្លៃម៉ាស្សា
ប្រភេទម៉ាស្សា 1 ម៉ោង 1.5 ម៉ោង 2 ម៉ោង
ម៉ាស្សាដៃ 7.00 ដុល្លារ 10.00 ដុល្លារ 12.00 ដុល្លារ
ម៉ាស្សាជើង 7.00 ដុល្លារ 10.00 ដុល្លារ 12.00 ដុល្លារ
ម៉ាស្សាដៃ និងជើង 12.00 ដុល្លារ 17.00 ដុល្លារ 20.00 ដុល្លារ
ម៉ាស្សាខ្លួន 5.00 ដុល្លារ 7.50 ដុល្លារ 9.00 ដុល្លារ
ម៉ាស្សាប្រេង 10.00ដុល្លារ 14.00 ដុល្លារ 18.00 ដុល្លារ
ទីតាំង ម៉ោងបើក
នៅក្រោយ “សណ្ឋាគារ អិលប៊ីអិន អេស៊ាន” 12:00​ ថ្ងៃត្រង់ – 12:00 យប់ (រៀងរាល់ថ្ងៃ)

Title

សណ្ឋាគារ អិលប៊ីអិន អេស៊ាន មានទីតាំងស្ថិតនៅចំកណ្តាលទីក្រុងកំពង់ចាមនៃព្រះរាជាណាចក្រកម្ពុជា។ ដោយមានទីតាំងស្ថិតនៅជិតបំផុតទៅនឹងស្ពានគីហ្សូណា សណ្ឋាគារ អិលប៊ីអិន អេស៊ាន យើងខ្ញុំគឺជាជម្រើសដ៏ល្អបំផុតរបស់លោកអ្នកសម្រាប់ការស្នាក់នៅក្នុងទីក្រុងកំពង់ចាមហើយសណ្ឋាគារ អិលប៊ីអិន អេស៊ាន យើងខ្ញុំក៏មានសេវាកម្មស៉្បា និងខេធីវី ដែលមានទីតាំងនៅខាងក្រោយសណ្ឋាគាររបស់យើងខ្ញុំផ្ទាល់តែម្ដង។