អេស៊ាន ខេធីវី
បន្ទប់ខេធីវី យើងខ្ញុំ
អំពីអេស៊ាន ខេធីវី

អេស៊ាន ខេធីវី គឺជាខេធីវីដ៏ទាន់សម័យជាងគេក្នុងចំណោមខេធីវីជាច្រើនទៀតនៅក្នុងខេត្តកំពង់ចាម។ អេស៊ាន ខេធីវី គឺស្ថិតនៅក្នុងអាគារតែមួយនៃអេស៊ានស្ប៉ា នៅជាប់នឹងសណ្ឋាគារ អិលប៊ីអិន អេស៊ាន។ នៅអេស៊ាន ខេធីវី យើងខ្ញុំមានបន្ទប់ទាំងអស់ចំនួន ៩បន្ទប់ ដែល៨បន្ទប់ជាបន្ទប់ធម្មតា ​សម្រាប់ភ្ញៀវពី ៥-១០នាក់ និងមួយបន្ទប់ទៀតជាបន្ទប់វីអាយភី សម្រាប់ភ្ញៀវ​ ៣០នាក់។ ក្នុងបន្ទប់នីមួយៗបំពាក់ទៅដោយម៉ាស៊ីនចាក់បទចម្រៀងដ៏ទំនើប និងឧបករណ៍បំពងសំឡេងឮច្បាស់ និងពីរោះរងំ បុគ្គលិកដែលបម្រើការនៅក្នុងបន្ទប់មានភាពរហ័សរហួន រួសរាយរាក់ ឯកន្លែងសម្រាប់អង្គុយច្រៀង សាឡុងទន់ល្មើយ មានផាសុកភាពល្អ។ ជាពិសេសនោះ គឺមានមុខម្ហូប​ និងគ្រឿងក្លែមបែបខ្មែរដ៏មានឱជារសជាច្រើនមុខសម្រាប់ឲ្យភ្ញៀវជ្រើសរើសតាមចំណូលចិត្តបានថែមទៀតផង។ ភ្ញៀវទាំងអស់អាចធ្វើការច្រៀងលេងកម្សាន្ត ជួបជុំជាមួយមិត្តភក្តិក្រុមគ្រួសារ ឬមនុស្សជាទីស្រលាញ់ បានចាប់ពីម៉ោង ១២:០០ ថ្ងៃត្រង់ រហូតដល់យប់ រំលងអាធ្រាតតែម្តង។

 អាសយដ្ឋាន  ម៉ោងបើក
នៅក្រោយ “សណ្ឋាគារ អិលប៊ីអិន អេស៊ាន” ១២ៈ០០​ ថ្ងៃត្រង់ – ១ៈ០០ យប់ (រៀងរាល់ថ្ងៃ)

Title

សណ្ឋាគារ អិលប៊ីអិន អេស៊ាន មានទីតាំងស្ថិតនៅចំកណ្តាលទីក្រុងកំពង់ចាមនៃព្រះរាជាណាចក្រកម្ពុជា។ ដោយមានទីតាំងស្ថិតនៅជិតបំផុតទៅនឹងស្ពានគីហ្សូណា សណ្ឋាគារ អិលប៊ីអិន អេស៊ាន យើងខ្ញុំគឺជាជម្រើសដ៏ល្អបំផុតរបស់លោកអ្នកសម្រាប់ការស្នាក់នៅក្នុងទីក្រុងកំពង់ចាមហើយសណ្ឋាគារ អិលប៊ីអិន អេស៊ាន យើងខ្ញុំក៏មានសេវាកម្មស៉្បា និងខេធីវី ដែលមានទីតាំងនៅខាងក្រោយសណ្ឋាគាររបស់យើងខ្ញុំផ្ទាល់តែម្ដង។