អំពីសណ្ឋាគារ អិលប៊ីអិន អេស៊ាន

អំពីខេត្តកំពង់ចាម

“ខេត្តកំពង់ចាម” គឺជាខេត្តដ៏ចំណាស់មួយនៃប្រទេសកម្ពុជាដែលស្ថិតនៅវាលទំនាបកណ្ដាលនៃទន្លេមេគង្គ មានព្រំប្រទល់ខាងលិចជាប់នឹងខេត្តកំពង់ឆ្នាំង ខាងជើងជាប់នឹងខេត្តកំពង់ធំ និង ក្រចេះ ខាងកើតជាប់នឹងខេត្តត្បូងឃ្មុំ ខាងត្បូងជាប់នឹងខេត្តព្រៃវែង និងកណ្តាល។ ខេត្តនេះត្រូវបានបែងចែកជា ១០ស្រុក-ក្រុង មានដូចជា ក្រុងកំពង់ចាម ស្រុកបាធាយ ស្រុកចំការលើ ស្រុកជើងព្រៃ ស្រុកព្រៃឈរ ស្រុកកំពង់សៀម ស្រុកកងមាស ស្រុកកោះសូទិន ស្រុកស្រីសន្ធរ និង ស្រុកស្ទឹងត្រង់ ។ មានចម្ងាយប្រហែល ១២៤គីឡូម៉ែត្រពីរាជធានីភ្នំពេញ កាត់តាមផ្លូវជាតិលេខ៦ និង ផ្លូវជាតិលេខ៧។ ខេត្តនេះ គឺសម្បូរទៅដោយតំបន់ទេសចរណ៍ដែលគួរឲ្យចាប់អារម្មណ៍ជាច្រើនកន្លែងផងដែរមានដូចជា ប្រាសាទនគរបាជ័យ ប្រាសាទភ្នំជើងព្រៃ ប្រាសាទភ្នំហាន់ជ័យ ប្រាសាទព្រះធាតុទឹកឆា ភ្នំប្រុស ភ្នំស្រី កសិទេសចរណ៍ថ្មដាទឹកឆា និងឆ្នេរខ្សាច់កោះប៉ែនជាដើម។ លើសពីនេះ ក្រៅពីសម្បូរតំបន់ទេសចរណ៍ហើយនោះ ខេត្តមួយនេះ ក៏សម្បូរទៅដោយដំណាំហូបផ្លែ និងដំណាំកសិ-ឧស្សាហ៍កម្មជាច្រើនទៀតផងដែរ មានដូចជា ទុរេន សាវម៉ាវ ដំឡូងមី ថ្នាំជក់ កៅស៊ូ ស្រូវ និង ភោគផលផ្សេងទៀតជាច្រើនដែលជាហេតុធ្វើឲ្យខេត្តមួយនេះមានសក្តានុពលសម្រាប់ទាក់ទាញទេសចរណ៍ និងការវិនិយោគ។

អំពី “សណ្ឋាគារ អិលប៊ីអិន អេស៊ាន និង សេវាកម្ម”

“សណ្ឋាគារ អិលប៊ីអិន អេស៊ាន” ជាសណ្ឋាគារដ៏ទំនើបមួយក្នុងចំណោមសណ្ឋាគារធំៗទាំងអស់ដែលមាននៅក្នុងខេត្តកំពង់ចាម មានទីតាំងស្ថិតនៅលើផ្លូវព្រះសីហនុ ភូមិទី11 សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម តាមបណ្តោយសួនលំអខាងមុខមាត់ទន្លេ ចម្ងាយ450ម៉ែត្រ ពីស្ពានគីហ្សូណា មានបន្ទប់ស្នាក់នៅទាំងអស់ចំនួន 99បន្ទប់ រួមមានបន្ទប់ទន្លេមេគង្គ (គ្រែ1-គ្រែ2) ចំនួន 14បន្ទប់ បន្ទប់ស៊ុបភើរៀ (គ្រែ1) ចំនួន 20បន្ទប់ បន្ទប់ឌីឡាក់ (គ្រែ1-គ្រែ2) ចំនួន 61បន្ទប់ និងបន្ទប់ទន្លេមេគង្គគ្រួសារ (គ្រែ3) ចំនួន 2បន្ទប់។ សណ្ឋាគារ អិលប៊ីអិន អេស៊ានយើងខ្ញុំ គឺជាជម្រើសដ៏ល្អឥតខ្ចោះសម្រាប់ដំណើរកម្សាន្តបែបគ្រួសារ ឬទស្សនកិច្ចការងាររបស់លោកអ្នក ក៏ព្រោះតែសណ្ឋាគារយើងខ្ញុំមានផ្តល់ជូននូវសេវាកម្មដ៏ប្រសើរជាច្រើនប្រភេទដែលសមស្របជាមួយនឹងតម្រូវការរបស់លោកអ្នកមានដូចជា បន្ទប់ដ៏មានផាសុកភាព និងស្រស់ស្អាតគួរឲ្យចង់ស្នាក់នៅ។ អាហារឆ្ងាញ់ៗ មានទាំងអាហារបែបខ្មែរ ប្រចាំតំបន់ និងអាហារបែបអឺរ៉ុប និង មានសាលប្រជុំ3ប្រភេទ រៀបចំត្រឹមត្រូវតាមស្តង់ដា ស័ក្តិសម និងអាចបត់បែនបានគ្រប់ទម្រង់សម្រាប់កម្មវិធីរបស់លោកអ្នក មានដូចជាបន្ទប់ក្រវ៉ាន់ (ខ្នាតធំ) បន្ទប់បន្ទាយស្រី (ខ្នាតមធ្យម) និង បន្ទប់បទុម (ខ្នាតតូច)។ នៅជាន់ដំបូលខាងលើក៏មាន ស្កាយបារ ដ៏ធំទូលាយ ជាកន្លែងដែលលោកអ្នកអាចមកលម្ហែអារម្មណ៍ ស្រូបយកខ្យល់អាកាសបរិសុទ្ធ គយគន់ទេសភាពនាមាត់ទន្លេនៃខេត្តកំពង់ចាម ជាមួយមិត្តភក្តិ ក្រុមគ្រួសារ និងមនុស្សជាទីស្រលាញ់បានថែមទៀតផង។ ហើយជាពិសេសនោះ សណ្ឋាគារយើងខ្ញុំ ក៏មានកន្លែងម៉ាស្សា ស្ប៉ា ស្ទីម សូណា និង ខេធីវី សុទ្ធសឹងតែជាកន្លែងដែលជួយឲ្យលោកអ្នកអាចលម្ហែអារម្មណ៍ បំបាត់អស់ភាពនឿយហត់បានផងដែរ ដែលបន្ទប់ម៉ាស្សាមានចំនួន 10បន្ទប់ បន្ទប់ស្ប៉ា ស្ទីម សូណាមានចំនួន 3បន្ទប់ អាងត្រាំទឹកក្តៅ-ត្រជាក់មានចំនួន 2អាង និង បន្ទប់ ខេធីវី មានចំនួន 9បន្ទប់។

Title

សណ្ឋាគារ អិលប៊ីអិន អេស៊ាន មានទីតាំងស្ថិតនៅចំកណ្តាលទីក្រុងកំពង់ចាមនៃព្រះរាជាណាចក្រកម្ពុជា។ ដោយមានទីតាំងស្ថិតនៅជិតបំផុតទៅនឹងស្ពានគីហ្សូណា សណ្ឋាគារ អិលប៊ីអិន អេស៊ាន យើងខ្ញុំគឺជាជម្រើសដ៏ល្អបំផុតរបស់លោកអ្នកសម្រាប់ការស្នាក់នៅក្នុងទីក្រុងកំពង់ចាមហើយសណ្ឋាគារ អិលប៊ីអិន អេស៊ាន យើងខ្ញុំក៏មានសេវាកម្មស៉្បា និងខេធីវី ដែលមានទីតាំងនៅខាងក្រោយសណ្ឋាគាររបស់យើងខ្ញុំផ្ទាល់តែម្ដង។