អេស៊ាន ខេធីវី គឺជាខេធីវីដ៏ទាន់សម័យជាងគេក្នុងចំណោមខេធីវីជាច្រើនទៀតនៅក្នុងខេត្តកំពង់ចាម។ អេស៊ាន ខេធីវី គឺស្ថិតនៅក្នុងអាគារតែមួយនៃអេស៊ានស្ប៉ា នៅជាប់នឹងសណ្ឋាគារ អិលប៊ីអិន អេស៊ាន។ នៅអេស៊ាន ខេធីវី យើងខ្ញុំមានបន្ទប់ទាំងអស់ចំនួន ៩បន្ទប់ ដែល៨បន្ទប់ជាបន្ទប់ធម្មតា សម្រាប់ភ្ញៀវពី ៥-១០នាក់ និងមួយបន្ទប់ទៀតជាបន្ទប់វីអាយភី សម្រាប់ភ្ញៀវ ៣០នាក់។ ក្នុងបន្ទប់នីមួយៗបំពាក់ទៅដោយម៉ាស៊ីនចាក់បទចម្រៀងដ៏ទំនើប និងឧបករណ៍បំពងសំឡេងឮច្បាស់ និងពីរោះរងំ បុគ្គលិកដែលបម្រើការនៅក្នុងបន្ទប់មានភាពរហ័សរហួន រួសរាយរាក់ ឯកន្លែងសម្រាប់អង្គុយច្រៀង សាឡុងទន់ល្មើយ មានផាសុកភាពល្អ។ ជាពិសេសនោះ គឺមានមុខម្ហូប និងគ្រឿងក្លែមបែបខ្មែរដ៏មានឱជារសជាច្រើនមុខសម្រាប់ឲ្យភ្ញៀវជ្រើសរើសតាមចំណូលចិត្តបានថែមទៀតផង។ ភ្ញៀវទាំងអស់អាចធ្វើការច្រៀងលេងកម្សាន្ត ជួបជុំជាមួយមិត្តភក្តិក្រុមគ្រួសារ ឬមនុស្សជាទីស្រលាញ់ បានចាប់ពីម៉ោង ១២:០០ ថ្ងៃត្រង់ រហូតដល់យប់ រំលងអាធ្រាតតែម្តង។
អាសយដ្ឋាន | ម៉ោងបើក |
នៅក្រោយ “សណ្ឋាគារ អិលប៊ីអិន អេស៊ាន” | ១២ៈ០០ ថ្ងៃត្រង់ – ១ៈ០០ យប់ (រៀងរាល់ថ្ងៃ) |