អំពីបន្ទប់ប្រជុំ
បន្ទប់សម្រាប់ពិធី និងកម្មវិធីផ្សេង គឺជាកន្លែងសម្រាប់រៀបចំកម្មវិធីបណ្តុះបណ្តាល ឬសិក្ខាសាលា ពិធីអបអរសាទរ ពិធីជប់លៀង ពិធីជប់លៀងជូនដំណើរ ពិធីខួបកំណើត ជាដើម។ យើងខ្ញុំនឹងធានាថាម្ហូបអាហារនឹងរៀបចំចម្អិនដោយចុងភៅមានបទពិសោធ និងសេវាកម្មស្តង់ដាខ្ពស់របស់យើង នឹងផ្តល់ជូនលោកអ្នកនូវកម្មវិធីមួយតាំងពីដើម រហូតដល់ចប់។ ជាងនេះទៅទៀត យើងខ្ញុំនឹងរៀបចំកម្មវិធីជូនលោកអ្នកទៅតាមថវិកាកំណត់របស់លោកអ្នក។
សម្រាប់កម្មវិធីប្រជុំ និងសន្និសីទវិញ យើងខ្ញុំដឹងច្បាស់អំពីអ្វីដែលត្រូវធ្វើដើម្បីទទួលភ្ញៀវ និងរៀបចំកម្មវិធីប្រជុំ ឬសិក្ខាសាលា ហើយយើងនឹងធានាឱ្យបានថាកម្មវិធីប្រជុំរបស់លោកអ្នកនឹងប្រព្រឹត្តទៅដោយរលូន។ យើងខ្ញុំមានផ្តល់ជូន ដូចជា ឈុតផ្កាដែលរៀបចំឡើងបែបស្តង់ដាអន្តរជាតិ អេក្រង់ LCD ប្រព័ន្ធសំឡេងស្តង់ដា មេក្រូ ឧបករណ៍បញ្ចាំងរូបភាព វេទិកាឈរថ្លែងសន្ទរកថា និងក្តារខៀនដែលមានបំពាក់ទៅដោយសម្ភារសម្រាប់ធ្វើការប្រជុំ។