ដើម្បីថ្លែងអំណរគុណដល់ភ្នាក់ងារទាំងអស់ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ ធនាគារឯកទេសវីង (ខេមបូឌា) លីមីធីត បានរៀបចំនូវកម្មវិធីជួបជុំដ៏សែនរីករាយមួយនៅសណ្ឋាគារ អិលប៊ីអិន អេស៊ាន ដោយនៅពេលព្រឹក កម្មវិធីគឺរៀបចំឡើងនៅក្នុងបន្ទប់ប្រជុំធំ នៃសណ្ឋាគារ អិលប៊ីអិន អេស៊ាន ឯនៅពេលល្ងាច គឺរៀបចំពិធីជប់លៀងទទួលទានអាហារឆ្ញាញ់ៗជុំគ្នានៅ ឌឹរីវើស្កាយបារ ដែលស្ថិតនៅជាន់ដំបូលនៃសណ្ឋាគារ អិលប៊ីអិន អេស៊ាន ផ្ទាល់តែម្តង។