Description
បន្ទប់ដ៏ទំនើប និងមានស្តង់ដាខ្ពស់ ត្រូវបានរចនាឡើងប្រកបដោយផាសុកភាពតាមបែបសម័យទំនើប ដែលមានបំពាក់ទៅដោយគ្រឿងសង្ហារិមធ្វើពីឈើបែបខ្មែរបុរាណ និងទំនើបលាយចូលគ្នាយ៉ាងស័ក្តិសម។ បន្ទប់គេងសម្រាប់មនុស្សពីរនាក់ មានគ្រែគេងធំទូលាយ ពូកទន់ល្មើយ រួមជាមួយនឹងការរៀបចំតុបតែងដ៏ស្រស់ស្អាត គឺពិតជាជម្រើសដ៏ល្អបំផុតសម្រាប់អ្នកដំណើរកម្សាន្តដូចជាលោកអ្នក។
រាល់តម្លៃទាំងអស់ត្រូវបានសម្រង់ជាប្រាក់ដុល្លារអាមេរិក
- តម្លៃបន្ទប់ត្រូវគិតក្នុងមួយបន្ទប់ និងសម្រង់ជាតម្លៃសុទ្ធ៖ រាប់បញ្ចូលទាំងអាករលើតម្លៃបន្ថែម(VAT) ចំនួន 10% អាករលើការស្នាក់នៅចំនួន 2% និងថ្លៃសេវាចំនួន 5%
- តម្លៃបន្ទប់រួមបញ្ចូលទាំង អាហារប៊ូហ្វេពេលព្រឹករៀងរាល់ថ្ងៃ
- តម្លៃអាចផ្លាស់ប្តូរបានដោយមានការជូនដំណឹងជាមុន៖ ការទទួលការកក់ ឬការកក់ដែលបានទូទាត់រួច
- លោកអ្នកអាចស្នើសុំឱ្យមានការគិតតម្លៃជាក្រុម និងតម្លៃសម្រាប់រយៈពេលយូរបាន
- ម៉ោងចុះឈ្មោះចូល៖ 14:00
- ម៉ោងចុះឈ្មោះចេញ៖ 12:00
- តម្លៃសម្រាប់ការថែមមនុស្សក្នុងបន្ទប់៖ 7.50 ដុល្លារអាមេរិក / យប់
- តម្លៃសម្រាប់ការថែមគ្រែ៖ 15 ដុល្លារអាមេរិក ក្នុងមួយយប់
- ចុះឈ្មោះចូលមុនម៉ោង (ពីម៉ោង 6:00 ព្រឹក ដល់ 9:00 ព្រឹក) គិតថ្លៃ 50% នៃតម្លៃបន្ទប់
- ចុះឈ្មោះចេញយឺតយ៉ាវ (ពីម៉ោង 3:00 ថ្ងៃ ដល់ 5:00 ល្ងាច) គិតថ្លៃ 50% នៃតម្លៃបន្ទប់ ហើយប្រសិនបើលើសពីម៉ោង 5:00 ល្ងាចគិត 100%