សូមស្វាគមន៍មកកាន់ភោជនីយដ្ឋាន អិលប៊ីអិន

ម៉ឺនុយរបស់ភោជនីយដ្ឋានយើងខ្ញុំរួមមាន ម្ហូបបន្លែសុទ្ធ ម្ហូបគ្មានជាតិគ្លូទីន ម្ហូបគ្មានជាតិស្ករ ម្ហូបបួស និងម្ហូបផ្សេងៗ ជាច្រើនទៀត។ លោកអ្នកក៏អាចប្រាប់ពួកយើងដោយផ្ទាល់អំពីរបបអាហារពិសេសរបស់លោកអ្នកផងដែរ ដើម្បីឱ្យយើងខ្ញុំអាចផ្តល់ជូនលោកអ្នកនូវបទពិសោធទទួល ទានអាហារផ្ទាល់ខ្លួនបាន។

ទទួលទានអាហារនៅភោជនីយដ្ឋាន អិលប៊ីអិន យើងខ្ញុំគឺជាបទពិសោធដ៏ពិតៗ ដែលមានម្ហូបអាហារឈ្ងុយឆ្ងាញ់ជាមួយនឹងតម្លៃសមរម្យ។ ភោជនីយដ្ឋានយើងខ្ញុំមានផ្តល់ជូននូវម្ហូបបែបអឺរ៉ុប និងអាស៊ីដ៏ឆ្ងាញ់ពិសារួមជាមួយនឹង ស្រាអន្តរជាតិ ស្រាបៀរ និងទឹកផ្លែឈើ ព្រមទាំងមានសេវាកម្មរហ័សល្អផងដែរ។ ម្យ៉ាងវិញទៀត លោកអ្នកដែលជាភ្ញៀវរបស់សណ្ឋាគារ អិល ប៊ី អិន ក៏អាចជ្រើសយកការទទួលទានអាហារក្នុងបន្ទប់របស់លោកអ្នកបាន ដោយប្រើសេវាបម្រើម្ហូបដល់បន្ទប់ដែលមានជាប្រចាំរហូតដល់ម៉ោង 10យប់។
ភោជនីយដ្ឋាន អិលប៊ីអិន ផ្តល់ជូននូវបទពិសោធទទួលទានអាហារដ៏ឆ្ងាញ់ពិសាទាំងពេលព្រឹក ទាំងពេលយប់ មិនថាម្ហូបអន្តរជាតិ និងម្ហូបជាតិ បែបអឺរ៉ុប ឬបែបអាស៊ីឡើយ។សាច់អាំង និងគ្រឿងសមុទ្រស្រស់ៗ បន្លែបៃតង និងម្ហូបពិសាជាមួយបាយមានបម្រើជូនលោកអ្នកនៅក្នុងបរិយាកាសដ៏ស្ងប់ស្ងាត់លម្ហែកាយដែលអាចផ្តល់ជូនលោកអ្នកនូវបទពិសោធទទួលទានអាហារបែបខ្មែរល្អឥតខ្ចោះផ្ទាល់ខ្លួនបានរៀងៗខ្លួន។
  • ទីតាំង៖ ជាន់ផ្ទាល់ដី បរិវេណទទួលភ្ញៀវ
  • ចំនួនភ្ញៀវអាចចូលរួមបាន៖ 70នាក់
  • ម៉ោងធ្វើការ៖ 06:30 ព្រឹក – 10:00 យប់ (ច័ន្ទ ដល់ អាទិត្យ)

កាលវិភាគសេវាកម្ម

អាហារពេលព្រឹក

ពីម៉ោង៖ 6:30 ព្រឹក - 9:30 ព្រឹក

ភ្ញៀវអាចជ្រើសជម្រើសអាហារពេលព្រឹកជាច្រើនជម្រើស។ ម្ហូបទាំងនោះរួមមានដូចជា អាហារពេលព្រឹកបែបអាមេរិក ដែលមានចានបន្លែ និងផ្លែឈើ ឬអាហារពេលព្រឹកបែបអាស៊ី ដែលមានចានផ្លែឈើដូចគ្នា។ ភេសជ្ជៈ និងទឹកផ្លែឈើក៏មានរួមបញ្ចូលក្នុងនោះដែរ។

អាហារថ្ងៃត្រង់

ពីម៉ោង៖ 11:30 ព្រឹក - 2:00 រសៀល

ម៉ឺនុយអាឡាកាត់ (a Ia carte) សម្រាប់អាហារថ្ងៃត្រង់ផ្តល់ជូននូវជម្រើសសាឡាដចម្រុះជាច្រើន ម្ហូបក្លែមបែបខ្មែរ និងបែបអឺរ៉ុបក្តៅៗ ក៏ដូចជា ស៊ុប សាំងវិច បឺហ្គឺ និងភីហ្សា ផងដែរ។ ម្ហូបចម្បងរួមមានដូចជា ម្ហូបបែបអឺរ៉ុប អាស៊ី និងម្ហូបខ្មែរជាច្រើនមុខ។

អាហារពេលល្ងាច

ពីម៉ោង 5:00 ល្ងាច - 10:00 យប់

ភោជនីយដ្ឋាន អិលប៊ីអិន ផ្តល់ជូននូវបទពិសោធទទួលទានអាហារដ៏ឆ្ងាញ់ពិសាទាំងពេលព្រឹក ទាំងពេលយប់ មិនថាម្ហូបអន្តរជាតិ និងម្ហូបជាតិ បែបអឺរ៉ុប ឬបែបអាស៊ីឡើយ។ សាច់អាំង និងគ្រឿងសមុទ្រស្រស់ៗ បន្លែបៃតង និងម្ហូបពិសាជាមួយបាយមានបម្រើជូនលោកអ្នកនៅក្នុងបរិយាកាសដ៏ស្ងប់ស្ងាត់លំហែកាយដែលអាចផ្តល់ជូនលោកអ្នកនូវបទពិសោធន៍ទទួលទានអាហារបែបខ្មែរល្អឥតខ្ចោះផ្ទាល់ខ្លួនបានរៀងៗខ្លួន។

បញ្ជីមុខម្ហូប

ទំនាក់ទំនង

កក់តុ

🕓 ចាប់បើកពីម៉ោង

06:30 ព្រឹក - 10:30 យប់ (ចន្ទ - អាទិត្យ)

📧 អុីមែល

gm@lbnasian.com

sales@lbnasian.com

📱 ទូរស័ព្ទ

012 9999 42
(សម្រាប់ព័ត៌មានបន្ថែម ឬបន្ទាន់)

071 33 88 974 
(សម្រាប់ការកក់)

ឈ្មោះ *
កាលបរិច្ឆេទ
ទូរស័ព្ទ *
ម៉ោង
អុីមែល *
ចំនួនមនុស្ស

ការស្នើរសុំពិសេស

Title

សណ្ឋាគារ អិលប៊ីអិន អេស៊ាន មានទីតាំងស្ថិតនៅចំកណ្តាលទីក្រុងកំពង់ចាមនៃព្រះរាជាណាចក្រកម្ពុជា។ ដោយមានទីតាំងស្ថិតនៅជិតបំផុតទៅនឹងស្ពានគីហ្សូណា សណ្ឋាគារ អិលប៊ីអិន អេស៊ាន យើងខ្ញុំគឺជាជម្រើសដ៏ល្អបំផុតរបស់លោកអ្នកសម្រាប់ការស្នាក់នៅក្នុងទីក្រុងកំពង់ចាមហើយសណ្ឋាគារ អិលប៊ីអិន អេស៊ាន យើងខ្ញុំក៏មានសេវាកម្មស៉្បា និងខេធីវី ដែលមានទីតាំងនៅខាងក្រោយសណ្ឋាគាររបស់យើងខ្ញុំផ្ទាល់តែម្ដង។