សណ្ឋាគារ អិលប៊ីអិនអេស៊ាន
“សណ្ឋាគារ អិលប៊ីអិន អេស៊ាន” ជាសណ្ឋាគារដ៏ទំនើបមួយក្នុងចំណោមសណ្ឋាគារធំៗទាំងអស់ដែលមាននៅក្នុងខេត្តកំពង់ចាម មានទីតាំងស្ថិតនៅផ្ទះលេខ១១ មហាវិថីព្រះសីហនុ ទីក្រុងកំពង់ចាម តាមបណ្តោយសួនលំអខាងមុខមាត់ទន្លេនៃវិថីព្រះសីហនុ ចម្ងាយ៤៥០ម៉ែត្រ ពីស្ពានគីហ្សូណា មានបន្ទប់ស្នាក់នៅទាំងអស់ចំនូន ៩៩បន្ទប់។ សណ្ឋាគារ អិលប៊ីអិន អេស៊ានយើងខ្ញុំ គឺជាជម្រើសដ៏ល្អឥតខ្ចោះសម្រាប់ដំណើរកម្សាន្តបែបគ្រួសារ ឬទស្សនកិច្ចការងាររបស់លោកអ្នក ក៏ព្រោះតែសណ្ឋាគារយើងខ្ញុំមានផ្តល់ជូននូវសេវាកម្មដ៏ប្រសើរជាច្រើនប្រភេទដែលសមស្របជាមួយនឹងតម្រូវការរបស់លោកអ្នកមានដូចជា បន្ទប់ដ៏មានផាកសុកភាព និងស្រស់ស្អាតគួរឲ្យចង់ស្នាក់នៅ។ អាហារឆ្ងាញ់ៗ មានទាំងអាហារបែបខ្មែរ ប្រចាំតំបន់ និងអាហារបែបអឺរ៉ុប។ មានសាលប្រជុំដែលរៀបចំត្រឹមត្រូវតាមស្តង់ដា ស័ក្តិសម និងអាចបត់បែនបានគ្រប់ទំរង់សម្រាប់កម្មវិធីរបស់លោកអ្នក។ នៅជាន់ដំបូលខាងលើក៏មានSkybar ដ៏ធំទូលាយ ជាកន្លែងដែលលោកអ្នកអាចមកលម្ហែអារម្មណ៍ ស្រូបយកខ្យល់អាកាសបរិសុទ្ធ គយគន់ទេសភាពនាមាត់ទន្លេនៃខេត្តកំពង់ចាម ជាមួយមិត្តភក្តិ ក្រុមគ្រួសារ និងមនុស្សជាទីស្រលាញ់បានថែមទៀតផង។ និងជាពិសេនោះ សណ្ឋាគារយើងខ្ញុំ ក៏មានកន្លែងម៉ាស្សា ស្ប៉ា ស្ទីម សូណា និង KTV សុទ្ធសឹងតែជាកន្លែងដែលជួយឲ្យលោកអ្នកអាចលម្ហែអារម្មណ៍ បំបាត់អស់ភាពនឿយហត់បានផងដែរ។
អំឡុងពេលស្នាក់នៅ
សូមទស្សនាទិដ្ឋភាពខាងក្នុងនៃបន្ទប់សណ្ឋាគារ
ភោជនីយដ្ឋាន
ភោជនីយដ្ឋាន អិលប៊ីអិន ផ្តល់ជូននូវបទពិសោធទទួលទានអាហារដ៏ឆ្ងាញ់ពិសាទាំងពេលព្រឹក ទាំងពេលយប់ មិនថាម្ហូបអន្តរជាតិ និងម្ហូបជាតិ បែបអឺរ៉ុប ឬបែបអាស៊ីឡើយ។ សាច់អាំង និងគ្រឿងសមុទ្រស្រស់ៗ បន្លែបៃតង និងម្ហូបពិសាជាមួយបាយមានបម្រើជូនលោកអ្នកនៅក្នុងបរិយាកាសដ៏ស្ងប់ស្ងាត់លម្ហែកាយដែលអាចផ្តល់ជូនលោកអ្នកនូវបទពិសោធទទួលទានអាហារបែបខ្មែរល្អឥតខ្ចោះផ្ទាល់ខ្លួនបានរៀងៗខ្លួន។
“All the staff were very courteous, kind, and patient with us. More often than not, we encounter local staff who have an irritated or snooty vibe, but I felt nothing like that among the LBN Asia Staff.”
“A surprisingly great value. I was given a corner room on upper floor, three balconies with sliding doors overlooking the Mekong and city for 50$. Room was huge and comfortable.”
“The hotel's location is superb, on the banks of the Mekong River with spectacular views from the higher floors (see photos). It's certainly the swankiest digs in Kampong Cham. The price is very reasonable for the level of facilities..”
“Great room with affordable price. Friendly and helpful staff at the reception area, restaurant, cleaners, and security guards. Thanks for the great experience.”
“Friendly staff, large and comfortable rooms. We had a FANTASTIC view of the river in a standard room (705). Breakfast had a variety of Asian options and an egg bar, where you could get fresh omelettes.”
អាសយដ្ឋានយើងខ្ញុំ
សណ្ឋាគារ អិលប៊ីអិន អេស៊ាន
ស្ថិតនៅកណ្តាលនៃទីក្រុងកំពង់ចាម ផ្ទះលេខ 11 ផ្លូវមហាវិថីព្រះស៊ីហនុ ក្រុងនិងខេត្តកំពង់ចាម (កម្ពុជា)