ព្រឹត្តិការណ៍
2019

រីករាយជាមួយកម្មវិធីរាប់ថយក្រោយ ដើម្បីស្វាគមន៍ឆ្នាំថ្មី ២០២០ នៅ ឌឹរីវើស្កាយបារ

នៅថ្ងៃចុងឆ្នាំ ថ្ងៃទី៣១ ខែធ្នូ​ ឆ្នាំ២០១៩​ កន្លងទៅថ្មីៗនេះ នៅ ឌឹរីវើស្កាយបារ​ របស់សណ្ឋាគារ អិលប៊ីអិន អេស៊ាន បានប្រារព្ធនូវកម្មវិធីរាប់ថយក្រោយ ដើម្បីទទួលស្វាគមន៍ឆ្នាំថ្មី​ ២០២០។ នៅក្នុងកម្មវិធី គឺប្រកបទៅដោយមានភាពសប្បាយរីករាយ​ និងអ៊ូអរយ៉ាងខ្លាំង មានភ្ញៀវជាច្រើនកុះករបានមកចូលរួមនៅក្នុងកម្មវិធីមួយនេះ ហើយអ្វីដែលកាន់តែពិសេសនោះគឺវត្តមានរបស់ក្រុមចម្រៀងនេនទុំ និង អ្នកចម្រៀងជាច្រើនរូបទៀតប្រចាំនៅខេត្តកំពង់ចាមផ្ទាល់តែម្តង។
2020

ធនាគារឯកទេសវីង (ខេមបូឌា) លីមីធីត បានរៀបចំនូវកម្មវិធីដ៏ធំមួយដើម្បីថ្លែងអំណរគុណដល់ភ្នាក់ងារវីងទាំងអស់គ្នា

ដើម្បីថ្លែងអំណរគុណដល់ភ្នាក់ងារទាំងអស់ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ​២០២០ ធនាគារឯកទេសវីង (ខេមបូឌា) លីមីធីត បានរៀបចំនូវកម្មវិធីជួបជុំដ៏សែនរីករាយមួយនៅសណ្ឋាគារ អិលប៊ីអិន អេស៊ាន ដោយនៅពេលព្រឹក កម្មវិធីគឺរៀបចំឡើងនៅក្នុងបន្ទប់ប្រជុំធំ នៃសណ្ឋាគារ អិលប៊ីអិន អេស៊ាន ឯនៅពេលល្ងាច គឺរៀបចំពិធីជប់លៀងទទួលទានអាហារឆ្ញាញ់ៗជុំគ្នានៅ ឌឹរីវើស្កាយបារ ដែលស្ថិតនៅជាន់ដំបូលនៃសណ្ឋាគារ អិលប៊ីអិន​ អេស៊ាន ផ្ទាល់តែម្តង។

Title

សណ្ឋាគារ អិលប៊ីអិន អេស៊ាន មានទីតាំងស្ថិតនៅចំកណ្តាលទីក្រុងកំពង់ចាមនៃព្រះរាជាណាចក្រកម្ពុជា។ ដោយមានទីតាំងស្ថិតនៅជិតបំផុតទៅនឹងស្ពានគីហ្សូណា សណ្ឋាគារ អិលប៊ីអិន អេស៊ាន យើងខ្ញុំគឺជាជម្រើសដ៏ល្អបំផុតរបស់លោកអ្នកសម្រាប់ការស្នាក់នៅក្នុងទីក្រុងកំពង់ចាមហើយសណ្ឋាគារ អិលប៊ីអិន អេស៊ាន យើងខ្ញុំក៏មានសេវាកម្មស៉្បា និងខេធីវី ដែលមានទីតាំងនៅខាងក្រោយសណ្ឋាគាររបស់យើងខ្ញុំផ្ទាល់តែម្ដង។